ប្រវត្តិនៃការងារ
ប្រវត្តិនៃការងារ
អង្គការនំម៉ាណាប្រចាំថ្ងៃត្រូវបានបង្កើតឡើង ដោយលោក អ៊ែម អ ឌីហាន(M. R. DeHaan) ដែលពីដើមឡើយ លោកជាគ្រូពេទ្យមួយរូប ហើយក្រោយមកក៏បានក្លាយជាគ្រូគង្វាល ដែលល្បីឈ្មោះ ខាងការអធិប្បាយដោយសម្លេងធំ និងបង្រៀនព្រះគម្ពីរ ដោយចិត្តឆេះឆួល ។ លោកបានប្តេជ្ញាចិត្តថា នឹងនាំមនុស្សនៃគ្រប់ទាំងសាសន៍ ឲ្យទទួលជឿព្រះគ្រីស្ទ និងមានភាពពេញវ័យខាងវិញ្ញាណនៅក្នុងទ្រង់។
ហេតុនេះហើយបានជានៅឆ្នាំ ១៩៣៨ ស្ថានីយវិទ្យុដ៏តូចមួយ ដែលមានឈ្មោះថា ថ្នាក់រៀនព្រះគម្ពីរ នៅក្រុងដេត្រយ(Detriot) នៅភាគខាងកើតនៃរដ្ឋមីឈីហ្គិន(Michigan) ក៏បានចាប់កំណើតឡើង ។ មិនយូរប៉ុន្មាន វេជ្ជបណ្ឌិតខាងវិញ្ញាណរូបនេះ ក៏បានទៅសួរសុខទុក្ខដល់ផ្ទះជាច្រើន ដែលប្រជុំទៅដោយអ្នកស្តាប់រាប់សែននាក់ ដែលកំពុងស្រេកឃ្លានព្រះបន្ទូល។
ដោយសារបណ្ឌិត ដឺហាន(DeHaan) មានសម្លេងធំ មិនសូវពិរោះស្រទន់ នោះលោកហាក់ដូចជាមិនសក្តិសមនឹងការងារផ្សាយវិទ្យុទេ តែកម្មវិធីវិទ្យុនេះបានទទួលជោគជ័យយ៉ាងខ្លាំង ។ ហើយមិនយូរប៉ុន្មាន ការផ្សាយរបស់លោក ដែលឆ្លុះបញ្ចាំងអំពីព្រះបន្ទូល ក៏បានក្លាយជាប្រភពនៃប្រាជ្ញាខាងព្រះបន្ទូល សម្រាប់មនុស្សជាច្រើន ។ អ្នកស្តាប់ទាំងឡាយ ក៏បានឆ្លើយតបចំពោះសេចក្តីបង្រៀនរបស់គាត់ ដោយ ស្នើរសុំអត្ថបទ ដែលលោកបានបង្រៀន នៅក្នុងការផ្សាយនោះ ដើម្បីប្រើប្រាស់ជាសម្ភារៈសម្រាប់សិក្សាព្រះបន្ទូល ។ មិនយូរប៉ុន្មាន មានមនុស្សជាច្រើនក្រៃលែង ត្រូវការសម្ភារៈទាំងនេះ ហើយមុនពេលដែលគេចាប់ផ្តើមប្រើប្រាស់យ៉ាងទូលំទូលាយ នូវកូនសៀវភៅភាគការរុករកឃើញ(Discovery…
របៀបដែលយើងខ្ញុំទទួលដង្វាយឧបត្ថម្ភ
ចាប់តាំងពីឆ្នាំ ១៩៣៨មក អង្គការអប៊ីស៊ី(ដែលជាអតីតៈកម្មវិធីថ្នាក់រៀនព្រះគម្ពីរតាមវិទ្យុ) បានផ្តល់ជូននូវកម្មវិធី និងសម្ភារៈសម្រាប់លើកទឹកចិត្ត និងសម្រាប់សិក្សាព្រះគម្ពីរ ដោយឥតគិតថ្លៃ ឬដោយគ្មានការទាមទារអ្វីឡើយ ទៅដល់មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក ។
សព្វថ្ងៃនេះ យើងខ្ញុំនៅតែមានការប្តេជ្ញាចិត្តថា នឹងមិនដាក់បន្ទុកដល់មិត្តភ័ក្រ និងសមាជិករបស់យើងខ្ញុំ ដោយការអំពាវនាវរកប្រាក់ឧបត្ថម្ភឡើយ ។ ដោយសារយើងខ្ញុំមានការអនុវត្តន៍យ៉ាងដូចនេះហើយ បានជាមានមនុស្សជាច្រើនបានសន្និដ្ឋានថា ការងាររបស់យើងខ្ញុំស្ថិតនៅក្រោមការគ្រប់គ្រង ឬបានទទួលប្រាក់ជំនួយ ពីអង្គការ ឬនិកាយដ៏ធំណាមួយ ។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះមិនមែនជាការពិតទេ ។ ព្រោះអស់រយៈពេលជិតប្រាំពីរទសវត្សរ៍កន្លងមកនេះ យើងខ្ញុំបានធ្វើការងារជាដៃគូដ៏អស្ចារ្យ យ៉ាងមានអំណរ ជាមួយបុគ្គល គ្រួសារ និងពួកជំនុំរាប់ពាន់កន្លែង ដែលបានរួមចំណែកដោយស្ម័គ្រពីចិត្ត នៅក្នុងការជួយឲ្យអង្គការយើងខ្ញុំដំណើរការទៅមុខបាន ដោយមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់និកាណាមួយ ។
សព្វថ្ងៃនេះ វិបសាយនេះ កំពុងតែជួយឲ្យយើងខ្ញុំ មានឱកាសកាន់តែច្រើន នៅក្នុងការផលិតកម្មវិធីជាសម្លេង វីដេអូ និងអត្ថបទសម្រាប់បោះពុម្ភ សម្រាប់អ្នកប្រើប្រាស់អ៊ីនធើណិតទាំងឡាយ ។ តាមរយៈវិបសាយនេះ យើងបានផ្តល់ជូនយ៉ាងទៀតទាត់ នូវសម្ភារៈជាបន្ថែមទៀត សម្រាប់ធ្វើជាអំណោយតិចតួចឬច្រើនក្តី ។ វិធីផ្តល់ជូនដោយបើកចំហរនេះ ត្រូវបានរៀបចំមក ដើម្បីផ្តល់ជូននូវសម្ភារៈ ដល់អស់អ្នកដែលចង់បាន ហើយទន្ទឹមនឹងនោះក៏ដើម្បីឲ្យយើងខ្ញុំមានលទ្ធភាពបង់ថ្លៃចំណាយផងដែរ ។ តាមសេចក្តីដែលយើងខ្ញុំបានរៀបរាប់ខាងលើនេះ យើងនឹងធ្វើដំណើរឆ្ពោះទៅមុខ…
អំពីអង្គការនំម៉ាណាប្រចាំថ្ងៃ
ក្នុងប្រវត្តិនៃការងារបម្រើព្រះរបស់អង្គការនំម៉ាណាប្រចាំថ្ងៃ យើងខ្ញុំបានបង្រៀនព្រះបន្ទូលព្រះ ដើម្បីនាំមនុស្សនៅក្នុងជាតិសាសន៍ទាំងអស់ ឲ្យទទួលជឿព្រះគ្រីស្ទ និងមានភាពពេញវ័យខាងវិញ្ញាណក្នុងទ្រង់ ។ ហើយដូចដែលលោកអ្នកនឹងបានឃើញ នៅក្នុងទំព័រទាំងឡាយនៃវិបសាយនេះ យើងខ្ញុំបានព្យាយាមសម្រេចគោលដៅរបស់យើង តាមរយៈវិធីសាស្រ្ត និងមធ្យោបាយដែលយើងមាន ។
យើងខ្ញុំកំពុងព្យាយាមឈោងចាប់មនុស្សជានៅក្នុងតំបន់ និងវប្បធម៌ផ្សេងៗជាច្រើន ដោយប្រើមធ្យោបាយជាច្រើនប្រភេទផងដែរ ។ អ្នកដែល យើងខ្ញុំព្យាយាមឈោងចាប់ទាំងនោះ មានដូចជា គ្រូគង្វាល អ្នកប្រឹក្សាយោបល អ្នកបម្រើការនៅតាមព្រះវិហារ ស្ថានីយទូរទស្សន៍ វិទ្យុ ពន្ធធនាគារ សាលារៀន កន្លែងធ្វើជំនួញ និយាយរួមគឺនៅគ្រប់អង្គការណាក៏ដោយ ដោយប្រើធនធាន ដែលអាចប៉ះពាល់ចិត្តគ្រួសារ មិត្តភ័ក្រ ពួកជំនុំ និងបណ្តាញនៃអតិថិជន ។
យើងមានគោលបំណងឈោងចាប់មនុស្សគ្រប់រូប ដែលមានសក្តានុពល នៅក្នុងការបញ្ចេញពន្លឺ ដើម្បីផ្សាយដំណឹងល្អ តាមព្រះរាជបញ្ចារបស់ព្រះយេស៊ូវ ។
ជាចុងបញ្ចប់នេះ ខ្ញុំសូមជម្រាមលោកអ្នកថា ចាប់តាំងពីពេលដែលជីតារបស់ខ្ញុំបានចាប់ផ្តើមបង្កើតអង្គការនេះមក ព្រះទ្រង់បានប្រទានដល់យើង នូវព្រះពរជាច្រើន ដែលមិនអាចវាស់ស្ទង់បានឡើយ ដោយជួយឲ្យមានការរីកលូតលាស់ និងមានមហា “គ្រួសារ” មួយ ដែលពិតជាបានប្តេជ្ញាចិត្តចំពោះគោលដៅដែលគាត់បានកំណត់ នៅពេលបង្កើតអង្គការនេះឡើង ។
ដូចនេះ ខ្ញុំសូមស្វាគមន៍លោកអ្នក និងសូមលើកទឹកចិត្តលោកអ្នកឲ្យទំនាក់ទំនងយើងខ្ញុំ ។ សូមស្វែងរកសម្ភារៈដែលយើងខ្ញុំបានផលិត សូមសួរជាសំណួរ និងផ្តល់ជាយោបលមកយើងខ្ញុំ…
អំពីសៀវភៅនំម៉ាណាប្រចាំថ្ងៃ
ចាប់តាំងពីពេលដែលសៀវភៅនំម៉ាណាប្រចាំថ្ងៃ ត្រូវបានបោះពុម្ភផ្សាយជាលើកដំបូង ក្នុងឆ្នាំ ១៩៥៦មក សៀវភៅនេះបានក្លាយជាប្រភពធនធានមួយ ហើយភាគច្រើន គេបានស្គាល់អង្គការអប៊ីស៊ី(RBC) តាមរយៈសៀវភៅមួយនេះឯង ។ សេចក្តីបង្រៀនសម្រាប់ការជញ្ជឹងគិតព្រះបន្ទូលប្រចាំថ្ងៃ ដែលត្រូវបានបោះពុម្ភផ្សាយនៅក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃ បានជួយឲ្យអ្នកអានចំណាយពេលជាមួយព្រះជារៀងរាល់ថ្ងៃ ។
សៀវភៅនំម៉ាណាប្រចាំថ្ងៃ ត្រូវបានបោះពុម្ភផ្សាយ ជាង៤០ភាសា និងត្រូវបានចែកចាយ នៅទូទាំងពិភពលោក ដោយការិយ៉ាល័យនៃអង្គការអប៊ីស៊ី នៅទូទាំងពិភពលោក ។ អង្គការអប៊ីស៊ីក៏បានផលិតនូវសៀវភៅបង្រៀនតាមព្រះគម្ពីរជាច្រើនមុខទៀតផងដែរ ដែលលោកអ្នកអាចរកជាវបាន ។ អង្គការអប៊ីស៊ីមិនបានទទួលប្រាក់ជំនួយឬឧបត្ថម្ភ ពីក្រុម ឬនិកាយណាមួយនោះទេ ។ មានមនុស្សជាច្រើន បានដាក់ប្រាក់ដង្វាយ ទោះតិចឬច្រើនក្តី ដែលជួយឲ្យអង្គការអប៊ីស៊ី អាចឈោងចាប់អ្នកដទៃទៀត ដោយសេចក្តីបង្រៀននៃព្រះគម្ពីរ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ ។
វិទ្យុនំម៉ាណាប្រចាំថ្ងៃ គឺជាកម្មវិធីផ្សាយសម្លេងប្រចាំថ្ងៃមួយ ដែលចាក់ផ្សាយនូវសេចក្តីបង្រៀនពិសេសៗ ដែលបានជ្រើសរើសពីក្នុងទំព័រសៀវភៅនំម៉ាណាប្រចាំថ្ងៃ ។ សេចក្តីបង្រៀនសម្រាប់ថ្ងៃនីមួយៗ ត្រូវបានរៀបរៀងមក ដើម្បីនាំប្រិយមិត្តអ្នកស្តាប់ ឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយព្រះយេស៊ូវគ្រីស្ទ និងដើម្បីឲ្យពួកគេមានការឆ្លើយតបចំពោះទ្រង់វិញ ដោយការថ្វាយបង្គំ សេចក្តីស្រឡាញ់ សេចក្តីជំនឿ និងការស្តាប់បង្គាប់ ។
សព្វថ្ងៃនេះ សៀវភៅនំម៉ាណាប្រចាំថ្ងៃ ត្រូវបានចែកចាយ តាមរយៈមធ្យោបាយបោះពុម្ភ ការបោះពុម្ភខ្នាតធំ កម្មវិធីវិទ្យុ podcast អ៊ីមែល rss…